ស្វែងយល់ពីរបបថែទាំសុខភាព សម្រាប់កម្មករនិយោជិកដែលស្ថិតនៅបទប្បញ្ញតិនៃច្បាប់ស្តីពីការងារ

ស្វែងយល់ពីរបបថែទាំសុខភាព សម្រាប់កម្មករនិយោជិកដែលស្ថិតនៅបទប្បញ្ញតិនៃច្បាប់ស្តីពីការងារ


១. វិសាលភាព
ដំណាក់កាលដំបូងអនុវត្តចំពោះ សមាជិក ប.ស.ស ដែលបានចុះបញ្ជិកាផ្នែកថែទាំសុខភាព ជនរងគ្រោះថ្នាក់ការងារដែលបាត់បង់សមត្ថភាពអចិន្រ្តៃយ៍ និងឧត្តរជីវី (ប្រពន្ធ ឬ ប្តី និងកូននៅក្នុងបន្ទុកផ្ទាល់នៃសាមីជន ជាសមាជិក ប.ស.ស  ដែលទទួលមរណភាពដោយហានិភ័យការងារ)។ 
ដំណាក់កាលបន្ទាប់ ត្រូវអនុវត្តចំពោះអ្នកនៅក្នុងបន្ទុកនៃសមាជិក ប.ស.ស ដែលរួមមានប្រពន្ធ ឬ ប្តី និងកូន។
ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនេះ ត្រូវចាប់ផ្តើមចេញពី សហគ្រាស គ្រឹះស្ថាន ដែលស្ថិតនៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងជាបន្តបន្ទាប់ឈានទៅកាន់ខេត្តដទៃទៀត ស្របតាមស្ថានភាពបច្ចេកទេស និងភូមិសាស្រ្តជាក់ស្តែង។
របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់ជនទាំងទ្បាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារ ត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ តទៅ។ 


២. ភាគទាន
និយោជក និងកម្មករនិយោជិត ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ត្រូវមានកាតព្វកិច្ចបង់ភាគទាន ផ្នែកថែទាំសុខភាពជូនដល់បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)។ 
អត្រាភាគទានផ្នែកថែទាំសុខភាពជាបន្ទុករបស់និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានត្រូវកំណត់ស្មើនឹង ១,៣ (មួយក្បៀសបី) ភាគរយ នៃប្រាក់ឈ្នួលមធ្យមក្នុងលំដាប់ថ្នាក់ នៃ ប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិត។ 
អត្រាភាគទានផ្នែកថែទាំសុខភាព ជាបន្ទុករបស់កម្មករនិយោជិត ត្រូវកំណត់ស្មើ នឹង ១,៣ (មួយក្បៀសបី) ភាគរយ នៃប្រាក់ឈ្នួលមធ្យមក្នុងលំដាប់ថ្នាក់នៃប្រាក់ឈ្នួលប្រចាំ ខែរបស់កម្មករនិយោជិត។ 
ចំពោះអត្រាភាគទានដែលជាបន្ទុករបស់ឧត្តរជីវី ឬជនកំពុងទទួលបានប្រាក់ធនលាភ  ត្រូវកំណត់ស្មើនឹង ១,៣ (មួយក្បៀសបី) ភាគរយនៃតាវកាលិករបស់សាមីខ្លួន។ 

Prakas_109_NSSF PDF

សេចក្តីសង្ខេបពីយុត្តិសាស្រ្តក្រុមប្រឹក្សាអាជ្ញាកណ្តាល (Precedent of Arbitration Council)

១ វិវាទមួយដែលពាក់ព័ន្ធនឹងតែកម្មករនិយោជិតម្នាក់ ដោយពុំមានកម្មករនិយោជិតផ្សេងទៀត ឬសហជីពមូលដ្ឋានណាមួយពាក់ព័ន្ធនៅក្នុងការទាមទារនោះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលកំណត់ថា វិវាទនោះមិនមែនជាវិវាទការងាររួមទេ (យោងសេចក្តីបង្គាប់លេខ១៣/០៨)។

២ ទោះបីជាសហគ្រាសនៅតែជាដំណើរការជាធម្មតាក៏ពិតមែន ប៉ុន្តែចំនុចវិវាទនេះមានការគាំទ្រដោយ កម្មកនិយោជិតជាច្រើន និងជាពិសេសសមាជិករបស់សហជីព។ បញ្ហានៃវិវាទអាចនិងធ្វើអោយ ប៉ះពាល់ទៅដល់ផ្លូវចិត្តរបស់កម្មករនិយោជិត និងសណ្តាប់ធ្នាប់នៅទីកន្លែងការងារ ។ ដូចនេះក្រុមប្រឹក្សាអាជ្ញាកណ្តាលយល់ឃើញថាចំនុចវិវាទនេះជាវិវាទការងាររួម។ (សេចក្តីបង្គាប់៩៩/១១)។

ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ឆ្នាំ២០១៧ Cambodia Garment Footwear minimum wage for 2017

gfx know how red.jpg

ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ឆ្នាំ២០១៧

យោងសេចក្តីថ្លែងការណ៏របស់គណៈកម្មការប្រឹក្សាការងារចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង២និង៣០នាទីរសៀល គណៈកម្មការបានសម្រេចធ្វើការបោះឆ្នោត ដោយសម្ងាត់ទៅលើ តួលេខដែលស្នើដោយភាគីទាំងបី ទទួលលិទ្ធផលដូចខាងក្រោមនេះ៖

១ តួលេខចំនួន១៧១ដុល្លាអាមេរិក ទទួលបានសម្លេងឆ្នោត ២ លើ ២៤

២ តួលេខចំនួន១៤៧ដុល្លាអាមេរិក ទទួលបានសម្លេងឆ្នោត ០០ លើ ២៤

៣ តួលេខចំនួន១៤៨ដុល្លាអាមេរិក ទទួលបានសម្លេងឆ្នោត ២២ លើ ២៤

    យោងប្រកាសរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ បានបន្ថែម៥ដុល្លាអាមេរិកលើទឹកប្រាក់ចំនួន១៤៨ដុល្លាអាមេរិក (ជាតួលេខដែលគណៈកម្មការប្រឹក្សា បោះឆ្នោតដោយសម្ងាត់) ។ 

  • កំណត់ប្រាក់ឈ្នួលអប្បរមាសម្រាប់នយោជិតសាកល្បងចំនួន១៤៨ដុល្លាអាមេរិក ក្នុងមួយខែ ក្លាយជា កម្មករនិយោជិតពេញសិទ្ធត្រូវទទួលបានប្រាក់ឈ្នួលអប្បរមាចំនួន ១៥៣ ដុល្លាអាមេរិក។ 
  • ចំពោះកម្មករនិយោជិតដែលទទួលបានប្រាក់ឈ្នួលតាមបរិមាណដេរស៊ីបុងត្រូវទទួលបានប្រាក់ឈ្នួលតាមទិន្នផលជាក់ស្តែងដែលធ្វើបាន ប្រសិនបើទិន្នផលនោះបានទាបជាងចំនួនទឹកប្រាក់ដែលកំណត់ ខាងលើត្រូវបន្ថែមអោយគ្រប់។
  • ប្រាក់អត្ថប្រយោជន៏ផ្សេងៗដែលធ្លាប់ទទួលបានត្រូវរក្សារទុកដដែល។

ប្រកាសនេះនឹងអនុវត្តន៏ចាប់ ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ត៏ទៅ៕

2017 Footwear Related Minimum Wage PDF (in Khmer)

និយមន័យប្រាក់ឈ្នួលអប្បបរមា

មាត្រា១០៤នៃច្បាប់ស្តីពីការងារ៖ ប្រាក់ឈ្នួលយ៉ាងតិចណាស់ក៏ស្មើនឹងប្រាក់ឈ្នួលអប្បបរមា ដែលត្រូវធានា ពោលគឺរ៉ាប់រងកម្មករនិយោជិតគ្រប់រូបអោយមានកម្ពស់ជីវភាពសមរម្យទៅតាមសេចក្តី ថ្លៃថ្នូររបស់មនុស្ស ។
វាក្យខណ្ឌទី៣មាត្រា១០៧ នៃច្បាប់ស្តីពីការងារ ដែលស្របតាមមាត្រា៣នៃអនុសញ្ញាលេខ១៣១ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា របស់អង្គការអន្តរជាតិខាងការងារខាងការងារ (ILO) ឆ្នាំ១៩៧០ ចែងថាធាតុផ្សំដែលត្រូវយកមកគណនា សម្រាប់កំណត់កម្រិតប្រាក់ឈ្នូលអប្បបរមា ត្រូវមានយ៉ាងហោចណាស់៖

១ សេចក្តីត្រូវការរបស់កម្មករនិយោជិត និងគ្រួសារ ដោយផ្អែកលើកម្រិតប្រាក់បៀវត្សជាទូទៅក្នុង ប្រទេស តម្លៃជីវភាពរស់នៅ តាវកាលិកផ្នែកសន្តិសុខសង្គម និងកម្រិតជីវិភាពប្រៀបធៀបពីក្រុមមួយ ទៅ ក្រុមមួយ ។ 

២ កត្តាទាំងឡាយនៃវិស័យសេដ្ឋកិច្ច រូមទាំងតម្រូវការនៃការអភិវឌ្ឍន៏សេដ្ឋកិច្ច ផលិតភាព និងផលប្រយោជន៏ដែលត្រូវសម្រេចអោយបាន និងរក្សាអោយបាននូវកម្រិតដ៏ខ្ពស់នៃមុខរបរ។ 

Employee Retention

Employee retention is a top priority among talent leaders, but many don’t know where to start. With a little understanding and some fresh ideas, you can keep your talent from leaving.

Employees Stay when they are:

  • Paid well 
  • Mentored 
  • Challenged 
  • Promoted
  • Involved 
  • Appreciated
  • Values
  • Empowered 
  • Trusted